សរុបករណីឃា/ត-កម្មដ៏រ-ន្ធ/ត់ ២ ក្នុងខែមិថុនា មានជនរងគ្រោះស្លូតត្រង់ ៣ នាក់បានស្ល-ា../ប់ចាកចោលគ្រួសារទាំងវ័យក្មេង
ក្នុងរយៈពេលមួយខែ ពោលគឺក្នុងខែមិថុនានេះ មានករណីឃាតកម្មធំៗចំនួន ២ ដែលផ្ទុះកក្រើកពេញបណ្ដាញសង្គម បន្សល់នូវទុក្ខសោកសៅដល់ក្រុមគ្រួសារសពគ្មានថ្ងៃអាចជួបជួនគ្នាជាថ្មី ក្រោមថ្វីដៃឃាតកចិត្តព្រៃផ្សៃគ្មានក្ដីមេត្តា។ ជាក់ស្ដែងករណីឃាតកម្មព្រៃផ្សៃធំៗទាំង ២ ដែលបានកើតឡើងនៅក្នុងខែមិថុនា ឆ្នាំ ២០២៤ នេះ មានដូចជា ៖
១. ករណីខ្មាន់កាំភ្លើងជាឧកញ៉ាចូលបាញ់សម្លាប់គូដណ្ដឹងក្នុងបុរីប៉េងហួត
ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ ស្ថិតក្នុងបុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្ដាលឱ្យមនុស្ស ២ នាក់ជាគូដណ្ដឹងនឹងគ្នាបានស្លាប់ និង ២ នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង ២ នាក់គូដណ្ដឹង ដែលត្រៀមចូលរោងការនៅអំឡុងខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ បានបន្សល់នូវភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។
ជនរងគ្រោះក្នុងហេតុការណ៍សរុបចំនួន ៤ នាក់ស្នាក់នៅផ្ទះកើតហេតុ រួមមាន ឈ្មោះឡុង លីសុង អាយុ ២៧ ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ឈ្មោះ សុខុម រ៉ាចាណៈ អាយុ ២០ ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និង ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ ២៤ ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។ ដោយឡែក ចំពោះខ្មាន់កាំភ្លើងចិត្តឆៅដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ឈ្មោះ ស្រី ស៊ីណា ធ្លាប់មានងារជាឧកញ៉ា ហើយពេលនេះកំពុងដំណើរការកាត់ក្តី។
២. ករណីឃាតកម្មលើនារីម្នាក់ សង្ស័យគេច្របាច់-កសម្លាប់ រួចបានយកទៅព្យួរជាប់នឹងចង្រឹងទ្វារបន្ទប់ជួល
ករណីមួយនេះ បានកើតឡើងនៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ ដែលមាននារីម្នាក់ត្រូវបានជនសង្ស័យច្របាច់-កសម្លាប់ រួចបានយកទៅព្យួរជាប់នឹងចង្រឹងទ្វារ ហើយបិទទ្វារចាក់សោរពីខាងក្រៅ និង បានរត់គេចខ្លួនបាត់ស្រមោល បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ត្រង់ចំណុចបន្ទប់ជួលជាន់ទី ០១ តាមបណ្តោយផ្លូវ ២៨៧ ក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងរណីនេះ សមត្ថកិច្ចបានចុះអន្តរាគមន៍ និង ធ្វើកុសល្យវិច្ច័យបានឱ្យដឹងថា គឺជាករណីឃាតកម្ម ដោយសពមុនពេលស្លាប់ត្រូវបានមនុស្សច្របាច់-កសម្លាប់ រួចយកទៅព្យួរ-កតាមក្រោយ។ បន្ទាប់ពីករណីឃាតកម្មនេះ សមត្ថកិច្ចបើកការស៊ើបអង្កេតរហូតកំណត់មុខសញ្ញា និង ឃាត់ខ្លួនជនសង្ស័យបានហើយនៅចំណុចខេត្តសៀមរាប ដោយជនសង្ស័យគឺជាសង្សារមានឈ្មោះ ចាន់ ដាលីន អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន ស៊ីក នេតឈ័រ កូហ្វីលអេនផាប ទីលំនៅស្នាក់នៅបន្ទប់កើតហេតុខាងលើ និង ទីលំនៅកំណើតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
គួរឱ្យដឹងដែរថា មូលហេតុដែលច្របាច់កសម្លាប់នារីដែលជាសង្សារ គឺព្រោះតែរឿងប្រចណ្ឌ។ ក្រោយឃាត់ខ្លួន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនដៃដល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និង កសាងសំណុំរឿងតាមនីតិវិធី៕