សត្វស្លាបប្រមាណ ១៣២ប្រភេទ ដោយបង្ហាញនូវវត្តមាន នៅតាមរដូវកាលដោយសារតែ តំបន់នេះមានរយៈពេល ៦ខែទឹក និងមានរយៈពេល ៦ខែគោក
តំបន់ការពារទេសភាព បឹងព្រែកល្ពៅ មានទីតាំងស្ថិតនៅ ក្នុងភូមិសាស្រ្តស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។
តំបន់នេះ គឺជាតំបន់ដីសើមមួយ ស្ថិតនៅតាមដីសណ្តរទន្លេមេគង្គ ក្រោមភាគអាគ្នេយ៍នៃប្រទេសកម្ពុជា…