សាលា ប្រូមស៍ក្រូវ អន្តរជាតិ កម្ពុជា បើកសម្ពោធជាផ្លូវការនូវយីហោ សាលា ប្រូមស៍ក្រូវ ពីចក្រភពអង់គ្លេស នៅក្នុងទីផ្សានៃព្រះរាជាណក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. មិនគោរពវិធានការរបស់ក្រសួងបរិស្ថាន លួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោតដំណើរការនៃការដោះស្រាយផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោបានចាប់ផ្តើមហើយ!!!ឆ្នាំ២០២៤ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ផ្ដល់សេវាជាង ៨៨ម៉ឺនសេវា និងទទួលបានចំណូលជាង ៣២លានដុល្លារប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំជិត ២០គីឡូក្រាមសូមអនុមោទនាពិធីបុណ្យ មាឃបូជាសមត្ថកិច្ច​ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងពីរ​ក្រុម​ ការ៉ុតស្លុយ (KRS) និងក្រុម មនុស្សតូចៗ (MTT) ឃាត់​មនុស្ស​ចំនួន១៥ នាក់របាំងចែកទ្រូងផ្លូវ មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) កំពុងដំណើរការយ៉ាងសកម្ម និងត្រូវបញ្ចប់ការដាក់របជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកស្នើសុំសេវានៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក!គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាពការងារបាន ១៩% ហើយបុណ្យដារលាន ឬ បុណ្យបោសលានសត្វស្លាបប្រមាណ ១៣២ប្រភេទ ដោយបង្ហាញនូវវត្តមាន នៅតាមរដូវកាលដោយសារតែ តំបន់នេះមានរយៈពេល ៦ខែទឹក និងមានរយៈពេល ៦ខែគោកសមត្ថកិច្ចដុតចោលនូវទឹកដោះគោដែលឈ្មួញនាំចូលរំលោភកម្មសិទ្ធបញ្ញាយុវតី ហ៊ុន ជាតិវរលក្ខណ៍ ចៅស្រីបង្កើតរបស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលបានបរិញ្ញាបត្រជំនាញ «ទំនាក់ទំនងអន្តរជាតិ �នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្រ្កាបករណីលក់កាំភ្លើង តាមបណ្តាញសង្គម។កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចវឌ្ឍនភាពការងារបាន ២៩% ហើយមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បានចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវWHO៖ ក្នុងរយៈពេលវែង ការប្រើប្រាស់ថ្នាំជក់ជះឥទ្ធពលយ៉ាងធ្ងន់ធ្ងរទៅលើភាពក្រីក្រ ខណៈដែលជំងឺធ្ងន់ធ្ងរនឹងនាំទៅរកការចំណាយព្យាបា�មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បញ្ចេញកម្លាំងមន្ត្រីឧទ្យានុរក្ស៤០នាក់ ជួយរុករកឧទ្ធម្ភាគចក្រដែលបាត់ដាន នៅព្រំប្រទល់ខេត្តកំ�

ឆ្នាំ២០២៤ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ផ្ដល់សេវាជាង ៨៨ម៉ឺនសេវា និងទទួលបានចំណូលជាង ៣២លានដុល្លារ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៤ កន្លងទៅ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្តល់សេវារដ្ឋបាលសរុបចំនួន ៨៨៥.១១៧ សេវា និងទទួលបានចំណូលសរុបចំនួន ១៣០.៣៦៩.០៦៣.០២១រៀល ស្មើនឹង ៣២.៥៩២.២៦៥,៧៥ ដុល្លារអាមេរិក។

នេះបើយោងតាមរបាយការណ៍លទ្ធផល នៃចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក្រសួងមហាផ្ទៃ បានបង្ហាញក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងរបាយការណ៍ដដែល បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលបានលទ្ធផល ដូចខាងក្រោម៖

១- អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ៖ បានផ្តល់សេវារដ្ឋបាលសរុបចំនួន ៨៨៥.១១៧ សេវា និងទទួលបានចំណូលសរុបចំនួន ១៣០.៣៦៩.០៦៣.០២១រៀល (ស្មើនឹង ៣២.៥៩២.២៦៥,៧៥ ដុល្លារអាមេរិក)។

២- ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ ៖ បានផ្តល់សេវារដ្ឋបាលសរុបចំនួន ៤.៣២១.២៣១សេវា និងទទួលបានចំណូលសរុបចំនួន ១១.៣៣៩.៤៧០.៦០៤រៀល (ស្មើនឹង ២.៨៣៤.៨៦៧,៦៥ដុល្លារអាមេរិក)។

៣- យន្តការច្រកចេញចូលតែមួយឃុំ សង្កាត់៖ ក្រសួងមហាផ្ទៃបានដាក់ឱ្យអនុវត្តយន្តការច្រកចេញ ចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់នៅពាក់កណ្តាលឆ្នាំ២០២២ និងបានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌជួយគាំទ្រដល់ដំណើរការរៀបចំ និងផ្តល់សេវារដ្ឋបាលនៅតាម យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់របស់ខ្លួន។ របាយការណ៍នៃការផ្តល់សេវា រដ្ឋបាលរបស់យន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់ ត្រូវបានដាក់បញ្ចូលនៅក្នុង របាយការណ៍វឌ្ឍនភាពរបស់រដ្ឋបាលរាជធានី ខេត្តសាមីនីមួយៗ។

ទន្ទឹមនេះ ការិយាល័យប្រជាពលរដ្ឋនៅថ្នាក់រាជធានី ខេត្ត បានទទួលបណ្ដឹង និងព័ត៌មានផ្សេងៗពី ប្រជាពលរដ្ឋសរុបចំនួន១.៦០២ករណី ដែលក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ចចំនួន៤៤០ករណី (បានបញ្ចប់ ការដោះស្រាយចំនួន២២៩ករណី និងកំពុងដោះស្រាយចំនួន២១១ករណី) បណ្ដឹងក្រៅសមត្ថកិច្ចចំនួន ៣២៦ករណី និងព័ត៌មានផ្សេងៗចំនួន៨៣៦ករណី (ការសរសើរចំនួន១៧១ករណី សំណើនិងសំណូមពរចំនួន ២៥២ករណី និងការសាកសួរព័ត៌មានចំនួន ៤១៣ករណី)៕

អត្ថបទដែលជាប់ទាក់ទង