ឯកឧត្តម នេត្រ ភក្ត្រា ចែករំលែកចំណេះដឹងអំពីតួនាទីក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ជូនដល់និស្សិតសាកលវិទ្ក្រសួងដែនដីសម្រេចជ្រើសយកតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យសម្រាប់ការសិក្សាគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈលំហបៃតងសាលា ប្រូមស៍ក្រូវ អន្តរជាតិ កម្ពុជា បើកសម្ពោធជាផ្លូវការនូវយីហោ សាលា ប្រូមស៍ក្រូវ ពីចក្រភពអង់គ្លេស នៅក្នុងទីផ្សានៃព្រះរាជាណក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. មិនគោរពវិធានការរបស់ក្រសួងបរិស្ថាន លួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោតដំណើរការនៃការដោះស្រាយផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោបានចាប់ផ្តើមហើយ!!!ឆ្នាំ២០២៤ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ផ្ដល់សេវាជាង ៨៨ម៉ឺនសេវា និងទទួលបានចំណូលជាង ៣២លានដុល្លារប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំជិត ២០គីឡូក្រាមសូមអនុមោទនាពិធីបុណ្យ មាឃបូជាសមត្ថកិច្ច​ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងពីរ​ក្រុម​ ការ៉ុតស្លុយ (KRS) និងក្រុម មនុស្សតូចៗ (MTT) ឃាត់​មនុស្ស​ចំនួន១៥ នាក់របាំងចែកទ្រូងផ្លូវ មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) កំពុងដំណើរការយ៉ាងសកម្ម និងត្រូវបញ្ចប់ការដាក់របជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកស្នើសុំសេវានៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក!គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាពការងារបាន ១៩% ហើយបុណ្យដារលាន ឬ បុណ្យបោសលានសត្វស្លាបប្រមាណ ១៣២ប្រភេទ ដោយបង្ហាញនូវវត្តមាន នៅតាមរដូវកាលដោយសារតែ តំបន់នេះមានរយៈពេល ៦ខែទឹក និងមានរយៈពេល ៦ខែគោកសមត្ថកិច្ចដុតចោលនូវទឹកដោះគោដែលឈ្មួញនាំចូលរំលោភកម្មសិទ្ធបញ្ញាយុវតី ហ៊ុន ជាតិវរលក្ខណ៍ ចៅស្រីបង្កើតរបស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលបានបរិញ្ញាបត្រជំនាញ «ទំនាក់ទំនងអន្តរជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្រ្កាបករណីលក់កាំភ្លើង តាមបណ្តាញសង្គម។កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចវឌ្ឍនភាពការងារបាន ២៩% ហើយមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បានចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ក្រសួងដែនដីសម្រេចជ្រើសយកតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យសម្រាប់ការសិក្សាគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈលំហបៃតង

ស្រុកពញាឮ ខេត្តកណ្តាល បានក្លាយជាស្រុកដំបូងគេ ក្នុងការ​សិក្សា​គម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹង​ធម្មជាតិ ជាពិសេសតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ សម្រាប់​ប្រជា​ពល​រដ្ឋ​ធ្វើដំណើរ ហាត់ប្រាណ និងទេសចរ។

ការសម្រេចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ចេញឱ្យដឹង​កាលពីថ្ងៃចុង​សប្ដាហ៍​កន្លង​ទៅក្នុងកិច្ចប្រជុំនា​សាលប្រជុំសាលាខេត្តកណ្តាលរវាង​ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយ​ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ។កិច្ចប្រជុំដើម្បីពិនិត្យ​ពិភាក្សាសំណើ​សុំកិច្ច​សហការ​សម្របសម្រួល​រៀបចំ​កិច្ចពិភាក្សា និងធ្វើបទបង្ហាញស្តីពីគម្រោងរៀបចំកែលម្អរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ និង​លំហរសាធារណៈនានា ស្ថិតនៅ​ក្នុងភូមិសាស្ត្រខេត្តកណ្តាល ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់​បានបង្ហាញថា ខេត្តកណ្តាលជាខេត្តគោលដៅ​មួយក្នុង​ចំណោមរាជធានីខេត្តដទៃទៀត ក្នុងការអនុវត្តនូវលំហបៃតង​នៅទី​សាធារណៈ ដោយកំណត់យកស្រុកពញាឮ ជាស្រុកដំបូង​គេបង្អស់ ក្នុងការបង្កើតនូវលំហបៃតងនៅទីសាធារណៈ ដែលអាច​បង្កើតនូវ​ដង្ហើមបៃតង កំណើនសេដ្ឋកិច្ចនៅ​ទីនោះផ្ទាល់តាមរយៈ​ការទាក់ទាញ​ភ្ញៀវទេសចរ ដោយផ្សារភ្ជាប់ទីសាធារណៈ មានរបៀប​រៀបរយ អនាម័យ និងបង្កើត​ភាពស៊ីវិល័យជូនប្រជាពលរដ្ឋ ។ជាពិសេសបង្កើត​ឱ្យមានប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នោះ។

ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន បានពន្យល់ពីគោលបំណងនៃការសិក្សា​គម្រោងនេះ ។ ការសិក្សាគម្រោងនេះ មានគោល​បំណង​រៀបចំទី​តាំងឱ្យមានសណ្តាប់ធ្នាប់ និង​របៀបរៀបរយឡើងវិញ។ រក្សាប្រពៃណី​វប្បធម៌ក្នុងតំបន់ រៀបចំបរិស្ថាន​ឱ្យមានផាសុកភាព ជួយលើកកម្ពស់​ជីវភាពប្រជា​ជន និងរបៀងសេដ្ឋកិច្ចនៅក្នុងតំបន់។

ក្នុងកិច្ចប្រជុំឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំ​ដល់អភិបាលស្រុកពញាឮ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវ​សហការជាមួយ​ក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការសិក្សាកំណត់​ទីតាំងឱ្យ​បាន​ច្បាស់លាស់ និងសហការឱ្យបានល្អ ធ្វើយ៉ាងណាឱ្យគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ នៅស្រុកពញាឮ ទទួលបានលទ្ធផលល្អ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ពិសេស​សម្រាប់​ថ្ងៃអនាគត។ បន្ថែមលើនេះឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានណែនាំដល់​អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវរកទីតាំងសម្រាប់ក្រុង-ស្រុករបស់​ខ្លួន ដើម្បីបង្កើតនូវគម្រោងអភិវឌ្ឍន៍ និងកែលម្អសួនច្បារសាធារណៈ លំហបៃតង និងបឹងធម្មជាតិ នៅតាម​ក្រុងស្រុករៀងៗខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង