សាលា ប្រូមស៍ក្រូវ អន្តរជាតិ កម្ពុជា បើកសម្ពោធជាផ្លូវការនូវយីហោ សាលា ប្រូមស៍ក្រូវ ពីចក្រភពអង់គ្លេស នៅក្នុងទីផ្សានៃព្រះរាជាណក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. មិនគោរពវិធានការរបស់ក្រសួងបរិស្ថាន លួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោតដំណើរការនៃការដោះស្រាយផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោបានចាប់ផ្តើមហើយ!!!ឆ្នាំ២០២៤ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ផ្ដល់សេវាជាង ៨៨ម៉ឺនសេវា និងទទួលបានចំណូលជាង ៣២លានដុល្លារប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំជិត ២០គីឡូក្រាមសូមអនុមោទនាពិធីបុណ្យ មាឃបូជាសមត្ថកិច្ច​ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងពីរ​ក្រុម​ ការ៉ុតស្លុយ (KRS) និងក្រុម មនុស្សតូចៗ (MTT) ឃាត់​មនុស្ស​ចំនួន១៥ នាក់របាំងចែកទ្រូងផ្លូវ មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) កំពុងដំណើរការយ៉ាងសកម្ម និងត្រូវបញ្ចប់ការដាក់របជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកស្នើសុំសេវានៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក!គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាពការងារបាន ១៩% ហើយបុណ្យដារលាន ឬ បុណ្យបោសលានសត្វស្លាបប្រមាណ ១៣២ប្រភេទ ដោយបង្ហាញនូវវត្តមាន នៅតាមរដូវកាលដោយសារតែ តំបន់នេះមានរយៈពេល ៦ខែទឹក និងមានរយៈពេល ៦ខែគោកសមត្ថកិច្ចដុតចោលនូវទឹកដោះគោដែលឈ្មួញនាំចូលរំលោភកម្មសិទ្ធបញ្ញាយុវតី ហ៊ុន ជាតិវរលក្ខណ៍ ចៅស្រីបង្កើតរបស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលបានបរិញ្ញាបត្រជំនាញ «ទំនាក់ទំនងអន្តរជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្រ្កាបករណីលក់កាំភ្លើង តាមបណ្តាញសង្គម។កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចវឌ្ឍនភាពការងារបាន ២៩% ហើយមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បានចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវWHO៖ ក្នុងរយៈពេលវែង ការប្រើប្រាស់ថ្នាំជក់ជះឥទ្ធពលយ៉ាងធ្ងន់ធ្ងរទៅលើភាពក្រីក្រ ខណៈដែលជំងឺធ្ងន់ធ្ងរនឹងនាំទៅរកការចំណាយព្យាបាមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បញ្ចេញកម្លាំងមន្ត្រីឧទ្យានុរក្ស៤០នាក់ ជួយរុករកឧទ្ធម្ភាគចក្រដែលបាត់ដាន នៅព្រំប្រទល់ខេត្តកំ

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសចិន រួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសចិនបានតាំងចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដែលបង្កើតឡើងដោយក្រុមអគតិ ដើម្បីចូលរួមថែរក្សាបាន​នូវសុខសន្តិភាព ការអភិវឌ្ឍ និងការពារចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ។

ការតាំងចិត្តនេះធ្វើឡើងនៅអំឡុងពេលនៃជំនួបជាមួយថ្នាក់ដឹកនាំរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន​និងប្រធានផ្នែកឃោសនាការនៃគណៈកម្មា ធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយខេត្តយូណាន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ព័ត៌មានក្លែងក្លាយដែលត្រូវបានឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា គូសបញ្ជាក់ថាបាននិងកំពុង បង្កើតឡើងនិងចរាចរណ៍ក្នុងបណ្តាញទំនាក់ទំនងសង្គម និងបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គមព្រោះងាយស្រួលបង្កើត និងងាយស្រួលផ្សព្វផ្សាយ។

ជាមួយគ្នានេះក្នុងវេទិកានៃការបើកសម្ពោធកម្មវិធីសំឡេងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ», ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជននៃប្រទេសទាំងពីរចូលរួមសហការគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ខណៈក្នុងសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយជាច្រើនត្រូវបានបង្កើតឡើងនិងផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមបង្កបដោយរបៀបវារៈទុច្ចរិត បង្កើតឱ្យមានការយល់ច្រឡំ និងមានទិសដៅបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរលើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ការវិនយោគ និងសកម្មភាពមនុស្សធម៌ផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មានកម្ពុជា បានដាក់ចុះនូវយន្តការនិងវិធានការនៃការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ដោយប្រើប្រាស់យុទ្ធសាស្ត្រ ៣ប គឺ«បញ្ជ្រាប បន្សាប និងបង្ក្រាប» ហើយបច្ចុប្បន្ននេះ ក្រសួងព័ត៌មានបាននិងកំពុងអនុវត្តកិច្ចការនេះ យ៉ាងយកចិត្តទុកដាក់បំផុត។ ដើម្បីអនុវត្តការងារនេះ, ក្រសួងព័ត៌មានបានបង្កើតគណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ។ ជាលទ្ធផល ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ព័ត៌មានក្លែងក្លាយជាង ៣​​​ ពាន់ត្រូវបានកត់ត្រា ហើយករណីខ្លះត្រូវបានចាត់វិធានការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងថាមានការបង្កើតព័ត៌មានក្លែងក្លាយជាច្រើនតាមប្រព័ន្ធទំនាក់ទំនងសង្គមដែលបានជះឥទ្ធិពលដល់ការផ្សព្វផ្សាយពីទេសចរណ៍និងវប្បធម៌។ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ពលរដ្ឋកម្ពុជានិងចិន កុំជឿលើការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញទំនាក់ទំនងសង្គមដែលគ្មានប្រភពពិតប្រាកដ និងត្រូវជឿជាក់លើការផ្សព្វផ្សាយព័ត៌មានវិជ្ជាជីវៈនៃប្រព័ន្ធផ្សព្វផ្សាយផ្លូវការ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថាការទប់ស្កាត់និងលុបបំបាត់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ជាភារកិច្ចរួមរបស់យើងដើម្បីពង្រឹងសន្តិសុខព័ត៌មាន និងផ្តល់សុវត្ថិភាពព័ត៌មានជូនអ្នកប្រើប្រាស់ និងកាត់បន្ថយផលប៉ះពាល់ផ្សេងៗដល់សង្គមនិងអ្នកទទួលព័ត៌មានដែលបង្កឡើងដោយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ឯកឧត្តមក៏បានជម្រាបជូនភាគីចិនផងដែរថាក្រសួងព័ត៌មានគ្រោងនឹងដឹកនាំធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនាពេលខាងមុខ និងមានបំណងពង្រីកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះក្នុងក្របខណ្ឌទូលំទូលាយព្រោះថាបញ្ហាព័ត៌មានក្លែងក្លាយជាបញ្ហារួម និងប្រទេសទាំងអស់តែងតែជួបប្រទះនូវបញ្ហាទាំងនេះដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវរួមសហការប្រយុទ្ធប្រឆាំង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានជម្រាបជូនភាគីចិនថាការរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដើម្បីគោលដៅពង្រឹងសន្តិសុខព័ត៌មាន និងផ្តល់សុវត្ថិភាពព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ក៏ដូចជាការពារនូវកេរ្តិ៍ឈ្មោះកិត្តិយសប្រជាជាតិទាំង ២។ យុទ្ធនាការដែលបានគាំទ្រដោយប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន។ លោកជំទាវជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មា ធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនៅខេត្តយូណានបានគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ និងសន្យាសហការ ជាមួយកម្ពុជាលើកិច្ចការនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង