លោក សុខ គឹមនិតតា ផ្ញើលិខិតអបអរសាទរជូនឧកញ៉ា សុខ សំណាង ក្នុងឱកាសទទួលបានគោរមងារជា «អ្នកឧកញ៉ា» ពីអង្គព្រះមហាក្សត្រ
លោក សុខ គឹមនិតតា អគ្គនាយក SKN9 Group សូមអបអរសាទរ ឧកញ៉ា សុខ សំណាង ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ប្រោសព្រះរាជទានផ្តល់គោរមងារជា «អ្នកឧកញ៉ា»។
ការទទួលបានគោរមងារ «អ្នកឧកញ៉ា» នេះ ពិតជាស័ក្តិសម និង ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី តស៊ូ លះបង់ ដោយមិនខ្លាចនឿយហត់របស់អ្នកឧកញ៉ា ក្នុងការជួយជ្រោមជ្រែងរាល់សកម្មភាពមនុស្សធម៌ និង សប្បុរសធម៌ជាច្រើន ដែលជាឧត្តមប្រយោជន៍ជូនសាធារណជន និង ជាការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិជាមួយនឹងរាជរដ្ឋាភិបាល។
ឆ្លៀតនៅក្នុងឱកាសដ៏រីករាយនេះ យើងខ្ញុំសូមគោរពជូនពរអ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ច និង សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕