ប្រជាពលរដ្ឋជាង៩០% ស្នើរដ្ឋាភិបាលចាត់វិធានការបន្ថែមទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឯកឧត្តម នេត្រ ភក្ត្រា ចែករំលែកចំណេះដឹងអំពីតួនាទីក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ជូនដល់និស្សិតសាកលវិទ្ក្រសួងដែនដីសម្រេចជ្រើសយកតំបន់ប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យសម្រាប់ការសិក្សាគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈលំហបៃតងសាលា ប្រូមស៍ក្រូវ អន្តរជាតិ កម្ពុជា បើកសម្ពោធជាផ្លូវការនូវយីហោ សាលា ប្រូមស៍ក្រូវ ពីចក្រភពអង់គ្លេស នៅក្នុងទីផ្សានៃព្រះរាជាណក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. មិនគោរពវិធានការរបស់ក្រសួងបរិស្ថាន លួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោតដំណើរការនៃការដោះស្រាយផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោបានចាប់ផ្តើមហើយ!!!ឆ្នាំ២០២៤ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ផ្ដល់សេវាជាង ៨៨ម៉ឺនសេវា និងទទួលបានចំណូលជាង ៣២លានដុល្លារប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំជិត ២០គីឡូក្រាមសូមអនុមោទនាពិធីបុណ្យ មាឃបូជាសមត្ថកិច្ច​ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងពីរ​ក្រុម​ ការ៉ុតស្លុយ (KRS) និងក្រុម មនុស្សតូចៗ (MTT) ឃាត់​មនុស្ស​ចំនួន១៥ នាក់របាំងចែកទ្រូងផ្លូវ មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) កំពុងដំណើរការយ៉ាងសកម្ម និងត្រូវបញ្ចប់ការដាក់របជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកស្នើសុំសេវានៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក!គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាពការងារបាន ១៩% ហើយបុណ្យដារលាន ឬ បុណ្យបោសលានសត្វស្លាបប្រមាណ ១៣២ប្រភេទ ដោយបង្ហាញនូវវត្តមាន នៅតាមរដូវកាលដោយសារតែ តំបន់នេះមានរយៈពេល ៦ខែទឹក និងមានរយៈពេល ៦ខែគោកសមត្ថកិច្ចដុតចោលនូវទឹកដោះគោដែលឈ្មួញនាំចូលរំលោភកម្មសិទ្ធបញ្ញាយុវតី ហ៊ុន ជាតិវរលក្ខណ៍ ចៅស្រីបង្កើតរបស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលបានបរិញ្ញាបត្រជំនាញ «ទំនាក់ទំនងអន្តរជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្រ្កាបករណីលក់កាំភ្លើង តាមបណ្តាញសង្គម។កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចវឌ្ឍនភាពការងារបាន ២៩% ហើយមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បានចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវ

មិនពិបាកទេ! សមាជិក ប.ស.ស ចង់ស្នើសុំប្រាក់ចូលនិវត្តន៍ កាន់តែឯកសារ ៤ មុខនេះជាការស្រេច

ប្រជាពលរដ្ឋដែលជាសមាជិក ប.ស.ស ចង់ដាក់ពាក្យស្នើសុំប្រាក់សោធនជរាភាព ឬហៅថា ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត មិនបាច់ឈឺក្បាលខ្លាចមិនទទួលបានអត្ថប្រយោជន៍ដ៏ធំនេះទៀតទេ ព្រោះថាពេលនេះទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ បេឡាជាតិសន្តិសុខសង្គម បានប្រាប់ពីឯកសារសំខាន់ៗមួយចំនួនដែលត្រូវភ្ជាប់មកជាមួយ។

បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ដើម្បីអាចស្នើសុំប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) សមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារសំខាន់ៗដូចខាងក្រោម ៖

👉 ១- ប័ណ្ណសមាជិក ប.ស.ស. ច្បាប់ដើម
👉 ២- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (មានសុពលភាព) ឬលិខិតឆ្លងដែន (ជនបរទេស)
👉 ៣- សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រកំណើតកូន (បើមានកូន)
👉 ៤- លេខគណនីធនាគារអេស៊ីលីដា (មិនមែនលេខអេស៊ីលីដាទាន់ចិត្ត) ឬលេខគណនីធនាគារ កាណាឌីយ៉ា

សូមកត់ចំណាំ៖ សមាជិក ប.ស.ស. ដែលមានសិទ្ធិទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) គឺត្រូវបំពេញលក្ខខណ្ឌកំណត់មួយចំនួនដូចខាងក្រោម ៖

១- បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន
២- បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ១២ខែ
៣- មានអាយុយ៉ាងតិច ៦០ឆ្នាំ

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមរបស់ ប.ស.ស ជាដើម៕

default
អត្ថបទដែលជាប់ទាក់ទង