សាលា ប្រូមស៍ក្រូវ អន្តរជាតិ កម្ពុជា បើកសម្ពោធជាផ្លូវការនូវយីហោ សាលា ប្រូមស៍ក្រូវ ពីចក្រភពអង់គ្លេស នៅក្នុងទីផ្សានៃព្រះរាជាណក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. មិនគោរពវិធានការរបស់ក្រសួងបរិស្ថាន លួចបង្ហូរទឹកកខ្វក់ចូលទៅក្នុងស្ទឹងព្រែកត្នោតដំណើរការនៃការដោះស្រាយផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោបានចាប់ផ្តើមហើយ!!!ឆ្នាំ២០២៤ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ផ្ដល់សេវាជាង ៨៨ម៉ឺនសេវា និងទទួលបានចំណូលជាង ៣២លានដុល្លារប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំជិត ២០គីឡូក្រាមសូមអនុមោទនាពិធីបុណ្យ មាឃបូជាសមត្ថកិច្ច​ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើងពីរ​ក្រុម​ ការ៉ុតស្លុយ (KRS) និងក្រុម មនុស្សតូចៗ (MTT) ឃាត់​មនុស្ស​ចំនួន១៥ នាក់របាំងចែកទ្រូងផ្លូវ មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) កំពុងដំណើរការយ៉ាងសកម្ម និងត្រូវបញ្ចប់ការដាក់របជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋមកស្នើសុំសេវានៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក!គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឍនភាពការងារបាន ១៩% ហើយបុណ្យដារលាន ឬ បុណ្យបោសលានសត្វស្លាបប្រមាណ ១៣២ប្រភេទ ដោយបង្ហាញនូវវត្តមាន នៅតាមរដូវកាលដោយសារតែ តំបន់នេះមានរយៈពេល ៦ខែទឹក និងមានរយៈពេល ៦ខែគោកសមត្ថកិច្ចដុតចោលនូវទឹកដោះគោដែលឈ្មួញនាំចូលរំលោភកម្មសិទ្ធបញ្ញាយុវតី ហ៊ុន ជាតិវរលក្ខណ៍ ចៅស្រីបង្កើតរបស់អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលបានបរិញ្ញាបត្រជំនាញ «ទំនាក់ទំនងអន្តរជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្រ្កាបករណីលក់កាំភ្លើង តាមបណ្តាញសង្គម។កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចវឌ្ឍនភាពការងារបាន ២៩% ហើយមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បានចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវសម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវWHO៖ ក្នុងរយៈពេលវែង ការប្រើប្រាស់ថ្នាំជក់ជះឥទ្ធពលយ៉ាងធ្ងន់ធ្ងរទៅលើភាពក្រីក្រ ខណៈដែលជំងឺធ្ងន់ធ្ងរនឹងនាំទៅរកការចំណាយព្យាបាមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បញ្ចេញកម្លាំងមន្ត្រីឧទ្យានុរក្ស៤០នាក់ ជួយរុករកឧទ្ធម្ភាគចក្រដែលបាត់ដាន នៅព្រំប្រទល់ខេត្តកំ

មេបញ្ជាការអាវុធហត្ថខេត្តកណ្ដាល ដឹកនាំកម្លាំងបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម អបអរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ

(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយមានការចូលរួមពីកងកម្លាំងក្រោមឱវាទជាច្រើននាក់ ក្នុងនោះ មានពលរដ្ឋខ្មែរមកពីបរទេសមួយចំនួន ផងដែរ នៅទីបញ្ជាការដ្ឋាន នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានលើកឡើងថា ក្រៅអំពីការងារស្នួល កងរាជអាវុធខេត្តកណ្តាល តែចូលរួមសកម្មការងារសង្គម មនុស្សធម៌នានា។ នេះជាលើកទី១៣ ស្មើនឹង១,១៦៣ប្លោក គិតចាប់ពីឆ្នាំ២០១៥មក ដែលកងរាជអាវុធហត្ថខេត្ត បានផ្តល់ឈាមដើម្បីសង្គ្រោះជីវិតមនុស្ស។ «ដើម្បីអបអរខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ ទើបយើងបង្កើតនូវយុទ្ធនាការនេះឡើង ដោយមាននាយរង នាយទាហានជាច្រើននាក់ ហើយក្នុងនោះក៏មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋផងដែរ ជាលទ្ធផលទទួលបានឈាមសរុប ១១០ប្លោក»។ លោកបានបន្ថែម។ កន្លងមកនេះ នាយ នាយរងអាវុធហត្ថរបស់យើងចំនួន ៧៥នាក់ ទទួលបានមេដាយកិត្តិយស និងប័ណ្ណសរសើរពីមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលបានផ្ដល់ឈាមចាប់ពី៥ដងឡើងទៅ រហូតដល់លើសពី១០ដង, ហើយថ្មីៗនេះ កម្លាំង ចំនួន១១នាក់ផ្សេងទៀត ក៏ទទួលបានមេដាយផងដែរ។ ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ពក សាង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល បានអះអាង ការផ្តល់ឈាមពិតជាមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយទៅវិញមានតែធ្វើឱ្យមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត ជាក់ស្តែង រូបលោកផ្ទាល់ ធ្លាប់បានធ្វើការផ្តល់ឈាមជាច្រើនលើកមកហើយ និងស្នើឲ្យចូលរួមបរិច្ចាកឈាមឱ្យបានផុលផុស ដើម្បីសង្គ្រោះជីវិតមនុស្ស។ ស្ថិតក្នុងឱកាសនេះដែរ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម អំពាវនាវចូលរួមផ្តល់ឈាម ខណៈ៦នាទីត្រូវការឈាម១ប្លោកដើម្បីសង្គ្រោះជីវិត ហើយចាំបាច់ណាស់ គេត្រូវការឈាមចំនួន១៦ម៉ឺនប្លោកក្នុង១ឆ្នាំ ទើបអាចឆ្លើយតបនឹងតម្រូវការឈាមនេះ។ ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្សមិនមានរោងចក្រឱសថណាផលិតបានទេ និងកុំរង់ចាំដល់វេលាមួយនៅពេលដែលចង់ធ្វើអំណោយឈាម បែរជាហួសពេល។ លោកថា «ឈាមពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ អ្នកជំងឺ ស្ត្រីសំរាលកូន ដែលក្នុង១ថ្ងៃគិតជាមធ្យមមជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការឈាមប្រមាណ២៥០ប្លោកជារៀងរាល់ថ្ងៃ ដូច្នេះ សូមចូលរួមបរិច្ចាកដើម្បីបង្កើតទម្លាប់និងវប្បធម៌ផ្តល់ឈាម ក្នុងសកម្មភាពមនុស្សធម៌ឱ្យបានផុលផុស ព្រោះការបរិច្ចាគឈាម មិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពនោះទេ ថែមទាំងឱ្យយើងបានដឹងពីស្ថានភាពនៃជំងឺឆ្លងផ្សេងៗនិងជួយកាត់បន្ថយនូវហានិភ័យជំងឺមហារីក កាត់បន្ថយកំហាប់ឈាម ការលើសជាតិដែកធ្វើឱ្យប៉ះពាល់ដល់ថ្លើម និងលំពែងធ្វើឱ្យប្រសើរឡើងសុខភាពបេះដូងកាត់បន្ថយជំងឺដាច់សសៃរឈាមក្នុងខួរក្បាល និងធ្វើឱ្យចិត្តសប្បាយស្រស់ថ្លាទៀតផង»។ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងរាជអាវុធហត្ថខេត្តកណ្តាល ដែលជានិច្ចជាកាលតែងចូលរួមផ្តល់ឈាម និងបំផុសចលនានេះដល់ពល និងនាយទាហាន ព្រមទាំងប្រជាពលរដ្ឋឱ្យចូលរួមបរិច្ចាកឈាម យ៉ាងសស្រាក់សស្រាំ ជាក់ស្តែងថ្ងៃនេះ ទទួលបានឈាមចំនួន ១១០ប្លោក៕

អត្ថបទដែលជាប់ទាក់ទង